× អំពី ទំនាក់ទំនង

ខេត្តកំពតមានក្រុងថ្មីមួយទៀតហើយបន្ទាប់ពីក្រុងកំពត

[ ឃុំចំនួន៣ របស់ខេត្តកំពតបង្កើតជាក្រុងថ្មីមួយឈ្មោះថា ក្រុងបូកគោ ]

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចកាត់ឃុំបីដែលមានឃុំបឹងទូក ឃុំកោះតូច ឃុំព្រែកត្នោត នៃស្រុកទឹកឈូ ខេត្តកំពត ទៅជាសង្កាត់ ដោយបង្កើតជាក្រុងថ្មីមួយឈ្មោះថា ក្រុងបូកគោ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី និងបង្ខិតការងាររដ្ឋបាលសម្រាប់បម្រើសេវាផ្សេងៗឆាប់រហ័សជូនប្រជាពលរដ្ឋ។ 

កត់សំគាល់ពីមុនភូមិសាស្រ្តស្រុកទឹកឈូមានទំហំធំ ព័ទ្ធជុំវិញក្រុងកំពត ដោយមានឃុំចំនួន១៦ឃុំ ធ្វើអោយប្រជាពលរដ្ឋតាមបណ្តារឃុំមួយចំនួននៅឆ្ងាយពីរដ្ឋបាលសាលាស្រុកទឹកឈូ ពិបាកក្នុងការមកទទួលសេវាផ្សេងៗ ។  

ដូចនេះ ខេត្តកំពតមានស្រុកចំនួន០៧ ក្រុងចំនួន០២ គឺស្រុកទឹកឈូ, ស្រុកដងទង់, ស្រុកឈូក, ស្រុកកំពង់ត្រាច , ស្រុកបន្ទាយមាស, ស្រុកអង្គរជ័យ, ស្រុកជុំគីរី និងក្រុងកំពត, ក្រុងបូកគោ ។ គួរបញ្ជាក់ផងដែរថា ក្រុងបូកគោ មិនមែនលើភ្នំបូកគោនោះទេគឺរដ្ឋបាលសាលាក្រុងស្ថិតក្នុងសង្កាត់បឹងទូក៕