× អំពី ទំនាក់ទំនង

មន្ទីរបរិស្ថានខេត្តកំពត បានដំឡើងទូរម៉ាស៊ីនទឹកក្តៅ និងទឹកត្រជាក់ សម្រាប់សាធារណៈជនដោយឥតគិតថ្លៃ។

[ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ ]

មន្ទីរបរិស្ថានខេត្តកំពត បានដំឡើងទូរម៉ាស៊ីនទឹកក្តៅ និងទឹកត្រជាក់ ដើម្បីបំរើជូនសាធារណៈជនសំរាប់ពិសារក្នុងពេលធ្វើដំណើរក្នុងខេត្ត។ ការផ្តល់ជូនទឹកស្អាតដោយឥតគិតថ្លៃនេះមានគោលបំណងដើម្បីចូលរួមកាត់បន្ថយនូវការចំណាយលើការទិញទឹកហូប ក៏ដូចជាដើម្បីកាត់បន្ថយការបោះសំបកដបប្លាស្ទិកចោលពាសវាលពាសកាល នាំអោយខូចខាតដល់បរិស្ថាន និងធ្វើអោយប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងផងដែរ។ សូមបងប្អូនចូលរួមថែរក្សា ការពារបរិស្ថានទាំងអស់គ្នា និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីសុខភាព និងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង៕

ប្រភព៖ មន្ទីរបរិស្ថានខេត្តកំពត