× អំពី ទំនាក់ទំនង
1,625 viewed

ចែករំលែកទៅកាន់

ទំព័រដើម   >  សហគមន៍  >  Visit-Kampot 
យើងរួមគ្នាប្រឆាំងមេរោគ Covid19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំពីកន្លែងនេះ

            ពួកយើងគឺជាយុវជនមួយក្រុមដែលមានស្រុកកំណើតក្នុងខេត្តកំពត ហើយបានបង្កើតសហគមន៍អនឡាញនេះឡើងក្នុងឆ្នាំ២០១៨។ បណ្តាញសហគមន៍អនឡាញរបស់យើងគឺផ្តល់ភាពងាយស្រួលដល់ប្រជាជននៅក្នុងតំបន់ និងភ្ញៀវទេសចរផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា។គោលជំហរ៖ពួកយើងមិនបំរើឲ្យគណបក្សនយោបាយណាមួយឡើយ ​និងមិនប្រកាន់ពូជសាសន៍ពណ៌សំបុរ មាន ក្រ អ្វីទាំងអស់។ គោរព និងលើកស្ទួយលិទ្ធិប្រជាធិបតេយ្យ ស្វែងរកសន្តិភាព និងប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធមន៍។

គោលការណ៍៖ចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិដែលមានស្រាប់ លើកកំពស់សហគមក្នុងតំបន់ និងថែរក្សាទំនាក់ទំនងសង្គម ។

គោលបំណង៖ពួកយើងមានបំណងចង់អោយភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តកំពតកាន់តែច្រើនមិនថាភ្ញៀវជាតិ ឬភ្ញៀវអន្តរជាតិឡើយ ដើម្បីអោយប្រជាជនក្នុងតំបន់មានចំនូលបន្ថែម និងជាពិសេសបង្កើតបទពិសោធន៍ល្អៗដល់យុវវជនជំនាន់ក្រោយៗ។

បេសកកម្ម៖ពួកយើងមានបេសកកម្មផ្តល់យោបល់ ក៏ដូចជាការណែនាំដល់អ្នកទាំងអស់គ្នាដែលមានបំណងមកលេងខេត្តកំពត តាមរយៈការរៀបចំកញ្ចប់ខ្សែរទស្សនកិច្ច និងការផ្សព្វផ្សាយប្រកបដោយគំនិតច្នៃប្រឌិតតាមប្រព័ន្ធសង្គមដែលមានដូចជាៈ Facebook, Instagram, YouTube និង Website ជាដើម។

ទិសដៅ និងសកម្មភាព៖ដើម្បីឈានទៅដល់គោលបំណងដែលបានកំណត់ទុកនោះ ពួកយើងនឹងខិតខំច្នៃប្រឌិត ត្រិះរិះ​ ពិភាក្សាជាមួយយុវជន ក៏ដូចជាសហគមដើម្បីសម្រេចបាននូវគោលបំណងរបស់ពួកយើង។ សូមអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិទាំងអស់បន្តមកកំសាន្តខេត្តកំពតដោយក្តីរីករាយបំផុត៕ 

នៅពេលដែលវិស័យទេសចរណ៍របស់យើងផ្លាស់ប្តូរប្រជាជនរបស់យើងនឹងមានការងារធ្វើ និងអាចបន្តអាជីពនៅក្នុងតំបន់ដែលពួកគេរស់នៅដោយគ្មានចំណាកស្រុក ប្រជាជនក្នុងតំបន់មានប្រាក់ចំណូលបន្ថែម និងជាពិសេសបង្កើតបទពិសោធន៍ល្អសម្រាប់យុវជនជំនាន់ក្រោយ។

[ Visit Kampot Official ]

ទំនាក់ទំនង

១០ កន្លែងកំពុងពេញនិយម

##
##
###
###
2:49 PM · Feb 25, 2021