× អំពី ទំនាក់ទំនង

តំបន់ ទីជនបទ

[ ឧបត្ថម្ភពួកយើង ABA 000152898 ]

        ខេត្តកំពតមានសក្កដានុពលខ្លាំងលើវិស័យទេសចរណ៍ ហើយខេត្តមួយនេះក៏សំបូររមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែរច្នៃជាច្រើនដែលរីកសុះសាយលើទឹកដីដ៏មហាសាលមួយនេះ យើងអាចនិយាយបានថាភោគទ្រព្យនៅលើដី។ បន្ថែមពីនេះទៅទៀត “ប៉ែកខាងទីជនបទ” ក៏បានដើរតួនាទីរួមចំណែកផងដែរក្នុងវិស័យទេសចរណ៍ ដែលបង្ហាញ និងឆ្លុះបញ្ចាំងពីរបត់ជីវិត ជីវភាពរស់នៅ និងធម្មជាតិរួមទាំង​​ការ​អភិវឌ្ឍន៍ព្រមទាំងការច្នៃប្រឌិតដែលបង្ហាញថាមនុស្ស និងធម្មជាតិមានទំនាក់ទំនងគ្នាដោយខ្វះគ្នាពុំបាននោះទេ។ ​​​​​"ជនបទ" បានបង្ហាញពីភាពអស្ចារ្យជាច្រើនអមជាមួយទេសភាពពណ៌បៃតងខ្ចីព្រមទាំងខ្យល់អាកាសល្អបរិសុទ្ធស្រស់ស្រាយ ហើយវាជាឱសុទ្ធជួយផ្នែកផ្លូវចិត្តមួយកំរិតផងដែរ។ ក្រៅ​​ពីនោះវាក៏បានបង្ហាញពីសកម្មភាពមនុស្សរវាងធម្មជាតិគឺមនុស្សចេះកែច្នៃតំបន់ដាច់ស្រយាលទៅជាតំបន់មានមនុស្សអ៊ូរអរទៅវិញ។ ​​​​​"ជនបទ" បានបង្ហាញពីជីវភាពរបស់ប្រជាជនគឺការធ្វើស្រែចម្ការដើម្បី​ចិញ្ចឹមជីវិតរួមជាមួយផ្ទះប្រជាជនតាមជើងភ្នំ សាលារៀន ទីកំសាន្ត និងដងព្រែក...។