× អំពី ទំនាក់ទំនង

តំបន់ សមុទ្រ

[ ឧបត្ថម្ភពួកយើង ABA 000152898 ]

         ខេត្តកំពតជាខេត្តមួយដែលជាប់សមុទ្រក្នុងចំនោមខេត្ត៣ផ្សេងទៀតរបស់ប្រទេសកម្ពុជា ហើរជាពិសេសសម្បូរទៅដោយជួរភ្នំ ជ្រោះជ្រលងដងអូររកេតរកូតច្រើន។ កត្តាទាំងនេះបានបង្កឲ្យខេត្តកំពតសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ជាច្រើនប្រភេទ។ តាមលក្ខណៈទូរទៅនៃប្រទេសកម្ពុជាបានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅតំបន់អាស៊ីមូសុង គឺសម្បូរភ្លៀងដែលជាតំបន់ មានលក្ខណៈល្អប្រសើរដល់ការលូតលាស់នៃរុក្ខជាតិដំណាំគ្រប់ប្រភេទ សម្បូរទៅដោយធនធានធម្មជាតិ ដ៏មានតម្លៃសម្រាប់បម្រើឲ្យវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ក្រៅពីស្រូវ បណ្តាផលិតផលសំខាន់ៗមានស៊ីម៉ងត៍ កំបោរ ជីផូស្វាត អំបិល ត្រីសមុទ្រ រុក្ខផលព្រៃឈើ និងទេសចរណ៍...។ល។ ជាក់ស្តែងគេសង្កេតឃើញថាមានកន្លែងជាច្រើនដែលជាប់សមុទ្ររបស់ខេត្តមួយនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើន តែងតែចង់មកហើយ មកម្តងទៀត។