...

...

...
...

...

...

...

3.1K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

05/07/2020

 

កីឡាជិះស្គីតោងខ្លែង (Kiteboarding) គឺជាកីឡាដ៏កម្រមួយប្រភេទនៅប្រទេសកម្ពុជាយើង ហើយភាគច្រើនមានតែនៅតាមតំបន់សមុទ្រ ឬទន្លេតែប៉ុណ្ណោះ។ ដោយឡែកនៅខេត្តកំពតមានអាកាសធាតុ និងទីតាំងល្អក្បែរសមុទ្រ ទើបធ្វើឲ្យកីឡាប្រភេទនេះអំណោយផលល្អមែនទែនក្នុងចន្លោះខែធ្នូ ដល់ ខែកុម្ភៈ។ 

ជាក់ស្តែង សូម្បីតែព្រែកក្រុងកំពតត្រង់ចំណុចស្ពានឥន្ធនូក៏គេធ្លាប់ឃើញមានជនបរទេសលេងកីឡានេះដែរ។ ក្រៅពីនេះ គេក៏សង្កេតឃើញមាននៅក្នុងទឹកដីកែបថ្មីដែលស្ថិតនៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត មានចម្ងាយប្រហែល ៨គីឡូម៉ែត្រពីក្រុងកំពត តាមបណ្ដោយផ្លូវទៅភ្នំបូកគោ។

ប្រសិនបើលោកអ្នកបានលេងកីឡាជិះស្គីតោងខ្លែងមួយនេះហើយ លោកអ្នកនឹងមានអារម្មណ៍ប្លែកព្រោះវាជាការជិះស្គីនៅលើទឹកដោយប្រើកម្លាំងរបស់ខ្លែងដ៏ធំមួយសម្រាប់ទាញយើង។ 

ចំពោះភ្ញៀវទេសចរទាំងឡាយណាដែលមានគម្រោងមកកម្សាន្តនៅខេត្តកំពត និងមានចំណាប់អារម្មណ៍ចង់សាកល្បងលេងកីឡាប្រភេទនេះ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ភ្នាក់ងារ​ Visit Kampot យើងបានដើម្បីភាពងាយស្រួល និងចំណេញពេលវេលា។

 

អត្ថបទដោយ៖ ប៉ង់ ណារិទ្ធទិត្យា

ថតរូប
មើលថ្ងៃលិច
ស្រូបខ្យល់អាកាសបរិសុទ្ធ