រីសតកំពតទឹកប្រៃ

អ្នកណាខ្លះចូលចិត្តកន្លែងស្នាក់បែបស្ងប់ស្ងាត់ មានភាពឯកជន និងមានសកម្មភាពកម្សាន្តច្រើន? អ្នកទាំងអស់គ្នាអាចជ្រើសរើសជាមួយនឹង រីសតកំពតទឹកប្រៃ - Resilience 368 resort បាន។

នៅទីនេះមានបន្ទប់គេងជាប្រភេទផ្ទះលំហែ បឹងហ្គាឡូ និងកន្លែងបោះតង់ស្របតាមចំណូលចិត្តភ្ញៀវ។ បន្ទប់គេងនីមួយៗត្រូវបានរៀបចំឡើងយ៉ាងមានផាសុកភាព មានម៉ាស៊ីនត្រជាក់ បន្ទប់ស្អាត និងមានវេរ៉ង់ដាខាងមុខសម្រាប់មើលទេសភាពផងដែរ។
.jpg)
បើនិយាយពីបរិវេណក្នុងរីសតវិញមានទីធ្លាធំទូលាយ សម្បូរដោយរុក្ខជាតិបៃតង មានកន្លែងអង្គុយលេង អមដោយអាងហែលទឹកស្អាត មានផ្ទះបាយ ចង្ក្រានអាំងសាច់ សម្ភារៈចម្អិនអាហារ និងអាចយកម្ហូបចូលដោយសេរី។

ក្រៅពីជាកន្លែងគេង នៅទីនេះក៏សម្បូរដោយសកម្មភាពកម្សាន្តជាច្រើនដូចជាជិះទូកកៃយ៉ាក ស្ទូចត្រី ហែលទឹកលេង ជិះកង់កម្សាន្ត និងបោះតង់គេងមើលអំពិលអំពែកនៅពេលយប់ជាដើម។ ទីតាំងស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេន ១០គីឡូម៉ែត្រ និងពីរង្វង់មូលសេះស ៧គីឡូម៉ែត្រ។
អត្ថបទដោយ៖ ដែង សុជាតា























