...

...

...
...

...

...

...

1.7K

អំពី

ទំនាក់ទំនង

រូបភាព

16/03/2024

ទុរេនគឺជាផ្លែឈើម្យ៉ាងដែលមានសំបកស្រួច សាច់ពណ៌លឿង និងមានរសជាតិផ្អែម។ នៅប្រទេសកម្ពុជាយើង គេសង្កេតឃើញមានវត្តមានដំណាំទុរេននៅខេត្តមួយចំនួនដូចជាខេត្តកំពត កោះកុង បាត់ដំបង សៀមរាប​ ត្បូងឃ្មុំ និងខេត្តផ្សេងៗទៀត។ ក្នុងចំណោមខេត្តទាំងនោះ ទុរេនខេត្តកំពតត្រូវបានគេស្គាល់ថាជាទុរេនដ៏មានរសជាតិឆ្ងាញ់ និងល្បីល្បាញជាងគេ។

មូលហេតុដែលធ្វើអោយដំណាំទុរេននៅកំពតអាចលូតលាស់បានល្អជាងគេក៏ព្រោះតែកំពតមានលក្ខណៈពិសេសអំណោយផលទាំងដី ទឹក អាកាសធាតុ ជី និងគ្រាប់ពូជដែលបន្សល់ទុកតៗគ្នាតាំងពីដូនតាមកម្ល៉េះ។ ផ្ទៃដីនៅទីនេះមានជីវជាតិល្អសម្រាប់ការដាំទុរេនមិនអោយជាំទឹក និងមានទំនប់ទឹកកំចាយដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រើប្រាស់ស្រោចស្រពដំណាំបានគ្រប់គ្រាន់ រួមទាំងមានអាកាសធាតុអំណោយផលពីសមុទ្រ បូករួមជាមួយបច្ចេកទេសក្នុងការដាំដុះដោយប្រើជីអាចម៌ប្រជៀវលាយជាមួយជីកំប៉ុស្តផងនោះ ទើបធ្វើអោយទុរេនអាចលូតលាស់បានល្អបែបនេះ។ 

តាមការបញ្ជាក់ពីម្ចាស់ចម្ការទុរេននៅភ្នំកំចាយបានអោយដឹងថា ទុរេនគឺជាដំណាំដែលពិបាកថែទាំបំផុត ពោលគឺត្រូវការការយកចិត្តទុកដាក់​ និងបច្ចេកទេសដាំដុះជំនាញ។ ជាទូទៅគេអាចប្រមូលផលទុរេនចន្លោះពីចុងខែមេសារហូតដល់ពាក់កណ្តាលខែកក្កដា។ ដំណាំទុរេននេះគេត្រូវ​ចំណាយពេលដាំរហូតដល់៥ទៅ៦ឆ្នាំទើបអាចប្រមូលផលបាន នេះបើក្នុងករណីដែលទុរេនទទួលការថែទាំបានដិតដល់។

ទុរេនមានលក្ខណៈខុសគ្នាបន្តិចបន្តួចទៅតាមប្រភេទនីមួយៗ។ បើនិយាយពីទុរេនឳខាក់វិញ វាមានសំបកពណ៌បៃតងខៀវ និងពណ៌ដី អាស្រ័យលើពូជ និងទីតាំងភូមិសាស្រ្ត។ រីឯសាច់ទុរេនវិញមានពណ៌លឿងទុំ សាច់ល្មួត ស្អិត ផ្អែម​ និងមានក្លិនឈ្ងុយ។ អ្នកទាំងអស់គ្នាអាចរកទិញទុរេនកំពតនៅតាមបណ្តោយផ្លូវទៅទឹកឈូ និងនៅផ្សារកំពតជាដើម ដោយតម្លៃជាក់ស្តែងទៅតាមរដូវកាល។ 

 

អត្ថបទដោយ៖ ដែង សុជាតា