បុកល្ហុងឆ្ងាញ់នៅក្រុងកែប

ធ្លាប់ទៅលេងកែបច្រើនដងហើយ មានដឹងអត់នៅកែបមានកន្លែងលក់បុកល្ហុងមួយដែលគេចូលចិត្តទៅញ៉ាំ ជាពិសេសពេលបុណ្យទានអីតែងតែមានមនុស្សច្រើនកុះករមកទិញជាហូរហែ។

នៅទីនេះមានលក់ទាំងបុកល្ហុង បុកពោត មីបុក មីសួបុក ចង់ដាក់ជាមួយប៉ាតេ បង្គា ជើងមាន់ ក្តាមស្ករគ្រាប់ និងបន្ថែមជាមួយស្បែកជ្រូកបំពងទៀតក៏បាន។ សម្រាប់រសជាតិវិញអាចកុម្ម៉ង់រសជាតិប្រៃ ផ្អែម ជូរ ហិលអីតាមចំណូលចិត្ត។ ក្រៅពីបុកល្ហុង អ្នកទាំងអស់គ្នាក៏អាចរកទិញប្រហិតចៀន ឆៃយ៉ចៀន និងគាវបំពងស្រួយៗ ធ្វើភ្លាមៗ ថ្មីៗតែម្តង។
.jpg)
កន្លែងលក់បុកល្ហុងនេះគេលក់ជាលក្ខណៈគ្រួសារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣៣៥ ចម្ងាយប្រហែល៤០០ម៉ែត្រពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប។ បើកលក់ចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង៦ល្ងាច។ បុកល្ហុងមានតម្លៃចាប់ពី៥០០០៛ឡើង។
អត្ថបទដោយ៖ ដែង សុជាតា
















បុកល្ហុង ប៉ាតេ បង្គា និងពោត
ចានធំ
$3.25

បុកមីសួ ប៉ាតេ បង្គា និងពោត
ចានធំ
$3.25

ឆៃយ៉ចៀន
១ចាន មានឆៃយ៉១០
$2.50

ប្រហិតចៀន
$1.25