...

...

...
...

...

...

...

3.3K

ជិះរថភ្លើង

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

04/07/2020
ពេលវេលាដ៏ល្អបំផុតដែលយើងអាចមើលទេសភាពតាមផ្លូវ

 

ធ្លាប់បានសាកល្បងជិះរថភ្លើងទៅកំពតឬនៅ? បើទោះបីជារថភ្លើងមិនសូវមានល្បឿនលឿនក្តី ប៉ុន្តែវាជាពេលវេលាមួយដ៏ល្អបំផុតដែលអាចឲ្យយើងមើលឃើញនូវទេសភាពតាមដងផ្លូវមាន ជួរភ្នំខ្ពស់ទាប ល្អាងភ្នំកំពង់ត្រាច វាលស្រែពណ៌ខៀវស្រងាត់នារដូវដកស្ទូង និងពណ៌លឿងទុំនារដូវច្រូតកាត់។​ 

លើសពីនេះទៅទៀត យើងអាចមើលឃើញពីការរស់នៅរបស់ប្រជាកសិករបែបស្រុកស្រែ មានហ្វូងគោ ក្របី ប្រឡាយទឹក -ល-។ បរិយាកាសបែបនេះអាចជួយឲ្យខួរក្បាលរបស់យើងបានសម្រាក និងបណ្តែតអារម្មណ៍ជាមួយធម្មជាតិដ៏ស្រស់ត្រកាល។

បន្ថែមពីនេះ នៅលើរថភ្លើងក៏មានលក់អាហារ និងភេសជ្ជៈសម្រាប់អ្នកដំណើរផងដែរ។ 

ស្ថានីយ៍រថភ្លើងកំពត
សំបុត្រ
ថតរូប

ទាំងអស់

សំបុត្រ ១ (កំពត-ភ្នំពេញ)

រយៈពេលធ្វើដំណើរចន្លោះពី ៤ ទៅ៥ម៉ោង។

$9.00

សំបុត្រ ១ (កំពត-ព្រះសីហនុ)

រយៈពេលធ្វើដំណើរប្រហែល ២ម៉ោង។

$6.00