...

...

...
...

...

...

...

1.9K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

14/02/2024

សូមស្វាគមន៍៍មកកាន់ អាម៉ាយ៉ា | WELCOME TO AMAYA យើងទាំំងអស់់គ្នាសុទ្ធតែត្រូវការកន្លែងមួយ ដែលអាចសម្រាកលំំហែបាន និងជាកន្លែងមួយដែលផ្សាភ្ជាប់់ជាមួយនឹងធម្មជាតិ ដែលអាច ផ្តល់់នូវសុខុមាលភាព និងស្វែងរកអ្វីដែលធ្វើឲ្យយើងមានកម្លាំំងចិត្ត និងក្ដីស្រមៃ។ សំំរាប់់ពួកយើងតុល្យយភាពរវាងធម្មជាតិ និងការរស់់នៅបែបសហគមន៍៍ គឺជាអាថ៌កំំបាំំងមួយដែលធ្វើឲ្យជីវិតយើងមានសុភមង្គល។ ផ្ទះលំំហែអាម៉ាយ៉ាមិនត្រឹមតែស្ថិតនៅជាមួយនឹងបរិស្ថានជុំវិញប៉ុណ្ណោះទេប៉ុន្តែក៏មានការប្រាស្រ័័យទាក់់ទងគ្នាយ៉ាងរលូនរវាងលំំនៅដ្ឋាននីមួយៗដែលបង្កើត បានជាការរស់់នៅបែបសហគមន៍៍។ 

មានទីតាំងនៅភ្នំកំចាយ​ ភូមិមាត់ពាម​ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ​​ ខេត្តកំពត ប្រហែល 25 នាទីពីក្រុងកំពត។​ បរិយាកាសជុំវិញមានចម្ការទុរេន​​ ស្ងប់ស្ងាត់ និងមានខ្យល់ត្រជាក់ពេញមួយថ្ងៃ។

ផ្ទះលំហែមាន​​ ៣​ ជម្រើស​មាន​ ផ្ទះ​អាចគេងបាន៤នាក់ ៦នាក់ និង៨នាក់ ទៅតាមប្រភេទផ្ទះនីមួយៗ​ហើយមានអាងហែលទឹកនៅខាងក្នុងបែបឯកជន​​ (Indoor Pool)។

ទីតាំំង | OUR LOCATION ចំំណាយត្រឹមតែពីម៉ោងកន្លះពីទីក្រុងភ្នំំពេញខេត្តកំំពតគឺជាកន្លែងសម្រាកលំំហែដ៏៏ពេញនិយមមួយ សំំរាប់់អ្នកដែលមានបំំណងសម្រាកលំំហែពីភាពមមាញឹកនៃជីវិតបែបទីក្រុង។ ជាមួយនឹងភាពស្ងប់់ស្ងាត់់នៃដងព្រែកកំំពត តំំបន់់នេះផ្ដល់ឲ្យអ្នកដែលស្រលាញ់់ធម្មជាតិនូវទំំនាក់់ទំំនងដ៏៏កម្រជាមួយនឹងធម្មជាតិ ការសម្រាកលំំហែនិងរបៀបរស់់នៅបែបសាមញ្ញ។ អាម៉ាយ៉ាស្ថិតនៅទីតាំំងមួយដែលជាចំំណុចប្រសព្វនៃបរិស្ថានធម្មជាតិទាំំងអស់់ និងស្ថិតនៅលើជម្រាលភ្នំំកំំចាយ ដែលជាជើងភ្នំំរបស់់ភ្នំំដំំរី។

មកលេងនៅកំពតអាចមកសាកសម្រាកលំហែនៅ Amaya​ Kampot Home Stay ស្រូបយកខ្យល់អាកាសបរិសុទ្ធ បរិយាកាសស្រស់ស្រាយ​​ និង​បង្កើតអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ​ មិត្តភក្តិ​ ឬ មនុស្សជាទីស្រឡាញ់បាន។

អត្ថបទដោយ៖ ​តាន់ គីមលី

គេង
រានហាលមុខបន្ទប់
Wifi
ចំណត
ម៉ាស៊ីនត្រជាក់
ហែលទឹក
អាងហែលទឹក
កង្ហារ

កន្លែងក្បែរនេះ