...

...

...
...

...

...

...

3.4K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

04/07/2020

 

ម្រេចកំពតត្រូវបានគេចាត់ទុកជាផលិតផលដ៏មានតម្លៃតំណាងឲខេត្តកំពតព្រោះគុណភាពរបស់ម្រេចល្អដាច់គេដោយមានរសជាតិហិរឆ្ងាញ់ប្លែកពីម្រេចដទៃទៀតហើយត្រូវបានទទួលស្គាល់ជាលក្ខណៈពិភពលោក និងពីសំណាក់មេចុងភៅដ៏ល្បីល្បាញរបស់បារាំង ព្រមទាំងបានចុះក្នុងបញ្ជីផលិតផលកសិកម្មដើមរបស់តំបន់ភូមិសាស្រ្ត (PGI)ផងដែរ។ 

 

រសជាតិល្អឯករបស់ម្រេចកំពតបានមកពីដីដ៏មានជីវជាតិនៃភ្នំដំរីគួបផ្សំនឹងបច្ចេកទេសដាំដុះរបស់ប្រជាកសិករដែលយកចិត្តទុកដាក់លើគ្រប់ដំណាក់កាល ដោយប្រើជីកំប៉ុស្តិ៍លាមកគោ និងប្រជៀវ គ្មានការប្រើជីគីមី  ហើយប្រមូលផលដោយដៃ សម្រាំងយកតែគ្រាប់ម្រេចដែលមានគុណភាព។ ចម្ការម្រេចកំពតមានទីតាំងស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតនៃទីរួមខេត្តកំពត មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីរមណីយដ្ឋានទំនប់ប្រឡាក់ក្រឡា។ ភ្ញៀវទេសចរអាចទៅលេងនៅទីនោះបានគ្រប់រដូវកាលតាមរយៈការជួលម៉ូតូកង់បី ជួលម៉ូតូ និងជួលរថយន្ត ។ ប៉ុន្តែភ្ញៀវទេសចរគួរត្រៀមនូវម៉ាស ទឹកផឹក មួក និងកន្សែងដោយសារផ្លូវចូលមានលក្ខណៈហុយហើយអាចរអិលពេលមានភ្លៀងធ្លាក់។

 

នៅទីនោះយើងនឹងទទួលបានការណែនាំនូវដំណាំម្រេចពីមគ្គុទេសក៏ដ៏ចំណានជាបីភាសារួមមានភាសាខ្មែរ អង់គ្លេស និងបារាំងរួមទាំងការភ្លក្សរសជាតិម្រេចដោយឥតគិតថ្លៃ ការជិះរទេះក្របីទៅលេងទំនប់ប្រទាក់ក្រឡា បរិភោគអាហារដែលផ្សំជាមួយម្រេច ទស្សនាចម្ការ និងដំណាំផ្លែឈើដ៏សម្បូរបែប រៀនធ្វើម្ហូបព្រមទាំងទិញផលិតផលធម្មជាតិដូចជាម្រេច ដំណាប់ ទឹកឃ្មុំទៅផ្ញើមនុស្សជាទីស្រឡាញ់ទៀតផង។

 

អត្ថបទដោយ៖ សំណាង សុខអារីយ៉ា

ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ទស្សនាទីជនបទ
ដើមឈើ
ភ្នំ