...

...

...
...

...

...

...

709

ទីតាំងមើលកាំជ្រួច ទាំង 5 កន្លែងសម្រាប់ Countdown យប់ឆ្លងឆ្នាំនៅកំពត

អំពី

ទំនាក់ទំនង

26/12/2023

ចង់ឆ្លងឆ្នាំនៅកំពត តែមិនដឹងគួរ Countdown នៅណាមែនទេ? តោះ! មកមើលទីតាំងទាំង ៥កន្លែងនេះ ដែលអ្នកទាំងអស់គ្នាអាចមើលកាំជ្រួចឆ្លងឆ្នាំបាន។

 

1. មាត់ព្រែកកំពត

លម្អិត៖ https://www.visitkampot.info/69/public-garden-along-the-river

មាត់ព្រែកកំពត គឺជាកន្លែងដែលគេតែងតែរៀបចំការបាញ់កាំជ្រួចក្នុងរាត្រីឆ្លងឆ្នាំសកលជារៀងរាល់ឆ្នាំ។ ជាទូទៅ គេនិយមជួបជុំគ្នានៅតាមបណ្តោយមាត់ព្រែក ក្រាលកន្ទេល ញ៉ាំអាហារជុំគ្រួសារ មិត្តភក្តិ បងប្អូន រហូតដល់ពាក់កណ្តាលអាធ្រាត្រ មើលការបាញ់កាំជ្រួចដ៏ស្រស់ស្អាតជាមួយគ្នាយ៉ាងអ៊ូអរ។ ជាពិសេស ក៏មានការប្រគុំតន្ត្រី និងការតាំងពិពរណ៌ផលិតផលនៅតាមបណ្តោយមាត់ព្រែកផងដែរ។ 

 

2. កោះស្មៅ

លម្អិត៖ https://www.visitkampot.info/71/koh-smav-beach

ក្រៅពីមាត់ព្រែកកំពតមុខសាលាខេត្ត ឆ្នេរកោះស្មៅគឺជាទីតាំងមួយដែលអ្នកទាំងអស់គ្នាអាចទស្សនាការបាញ់កាំជ្រួចដ៏ស្រស់ស្អាតពីចម្ងាយ។ នៅទីនេះ យើងអាចរកទិញអាហារញុំាជុំគ្នាលើឆ្នេរខ្សាច់ជាប់មាត់ទឹកតែម្តង។​ 
 

3. ភ្នំបូកគោ

លម្អិត៖​ https://www.visitkampot.info/searchResult?f=1&c=41

ភ្នំបូកគោ គឺជាទីតាំងមួយដែលគេនិយមឡើងទៅលេង និងចំណាយពេលយប់ឆ្លងឆ្នាំនៅទីនោះ។ អ្នកខ្លះបោះតង់គេង រហូតដល់ព្រឹកទើបត្រឡប់ទៅវិញក៏មានដែរ។ បើអ្នកមានគំរោងទៅឆ្លងឆ្នាំនៅភ្នំបូកគោ គួរត្រៀមសម្លៀកបំពាក់ក្រាស់ៗ ព្រោះទីនោះមានអាកាសធាតុត្រជាក់គួរសម។ 

 

4. ទូកទេសចរណ៍

លម្អិត៖ https://www.visitkampot.info/385/take-boat-trip-to-see-firefly

ធ្លាប់ជិះទូកមើលកាំជ្រួចដែរទេ? នេះគឺជាបរិយាកាសដ៏ប្លែកមួយដែលអ្នកទាំងអស់គ្នាអាចសាកល្បងបាន។ នៅកំពត យើងអាចជិះទូកទេសចរណ៍ ញ៉ាំអាហារ​ជុំគ្នា និង Countdown នៅលើទូកតែម្តង។

 

5. Sky bar

ក្រៅពីមាត់ព្រែក លើភ្នំ លើទូក អ្នកទាំងអស់គ្នាក៏អាច Countdown នៅលើ Sky bar ផងដែរ។ នៅទីនេះមានលក់អាហារ ភេសជ្ជៈ និងស្រាក្រឡុកជាច្រើនមុខ។ យើងអាចចំណាយពេលនៅទីនេះរហូតដល់ពាក់កណ្តាលអាធ្រាត្រ ញ៉ាំអាហារ មើលទិដ្ឋភាពក្រុងកំពតនាពេលរាត្រី ជាពិសេសមើលកាំជ្រួចដ៏ស្រស់ស្អាត។ 

 

អត្ថបទដោយ៖ ដែង សុជាតា