ជិះសេះតាមជនបទ

20/11/2023
ការជិះសេះតាមជនបទ គឺជាសកម្មភាពកម្សាន្តមួយប្រភេទដែលគេមិនសូវបានស្គាល់។ ភាគច្រើន គេសង្កេតឃើញភ្ញៀវទេសចរអន្តរជាតិចូលចិត្តជិះសេះលេងតាមផ្លូវលំ និងស្វែងយល់ពីជីវិតរស់នៅរបស់អ្នកស្រុកនៅតាមជនបទស្រុកស្រែចម្ការ។


តាមរយៈសកម្មភាពនេះ យើងអាចទទួលបានបទពិសោធន៍ថ្មី ជិះកាត់តាមចម្ការ គយគន់ធម្មជាតិ ឡើងជម្រាលភ្នំ មើលទឹកធ្លាក់ ស្រូបខ្យល់អាកាសបរិសុទ្ធ នឹងសម្រាកផ្លូវចិត្តបានមួយកម្រិត។

ភ្ញៀវទេសចរអាចស្វែងរកសកម្មភាពនេះនៅតាមរមណីយដ្ឋានមួយចំនួន និងអាចស្វែងរកមគ្គទេសក៍ទេសចរណ៍ដែលមានការយល់ដឹងអំពីការជិះសេះ។ ក្នុងនោះ យើងខ្ញុំក៏មានការរៀបចំសកម្មភាពនេះជាមួយនឹងមគ្គទេសក៍ទេសចរណ៍ដ៏មានបទពិសោធន៍ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងតាមរយៈ Telegram ខាងក្រោម។
អត្ថបទដោយ៖ ដែង សុជាតា

ដំណើរផ្សងព្រេង

ស្រូបខ្យល់អាកាសបរិសុទ្ធ