...

...

...
...

...

...

...

5.7K

កន្លែងស្នាក់ស្អាតៗនៅកំពត ណែនាំសម្រាប់អ្នកក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ

អំពី

ទំនាក់ទំនង

30/10/2023

មកលេងកំពតមិនដឹងស្នាក់នៅកន្លែងណាមែនទេ? ខាងក្រុមការងារ Visit Kampot សូមណែនាំកន្លែងស្នាក់ទាំង ១៦កន្លែង ដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានតាមតម្រូវការ។

 

1. Meraki Bungalow

លម្អិត៖ https://www.visitkampot.info/781/meraki-bungalow

Meraki Bungalow ជាបឹងហ្គាឡូដែលសង់ឡើងនៅដាច់ពីគ្នា ស្ថិតនៅជាន់លើខ្ពស់ផុតពីដី មានរានហាលខាងមុខធំល្មម អាចគយគន់ទេសភាពមាត់ព្រែកបាន។ ទីតាំងស្ថិតនៅក្នុងរមណីយដ្ឋានកែច្នៃ ភូមិកំពត ចម្ងាយប្រហែលជិត 5គីឡូម៉ែត្រពីរង្វង់មូលទុរេន។ 

 

2. Devi Resort

លម្អិត៖ https://www.visitkampot.info/782/devi-resort

សម្រាប់អ្នកធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារធំ អាចជ្រើសរើស Devi Resort បាន។ ទីនេះមានវីឡាឯកជនដ៏ប្រណិត ធ្វើឡើងពីឈើ ក្នុងរចនាបថបែបខ្មែរជំនាន់មុន។ វីឡានេះមានសភាពធំទូលាយ គេងបានគ្នាច្រើន មានទីតាំងស្ថិតនៅក្នុងរមណីយដ្ឋានកែច្នៃ ភូមិកំពត ចម្ងាយប្រហែលជិត 5គីឡូម៉ែត្រពីរង្វង់មូលទុរេន។

 

3. RiverTree Villa & Resort

តម្លៃ៖ https://www.visitkampot.info/610/rivertree-villaresort?t=menu

RiverTree Villa & Resort គឺជារីសតដ៏ប្រណិតមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត​ មានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។ នៅទីនោះមានបន្ទប់គេងស្អាត ជាប់មាត់ទឹក ទីធ្លាធំទូលាយ មានសួនច្បារ បរិយាកាសស្ងប់ស្ងាត់ និងសម្បូរដោយសកម្មភាពកម្សាន្តជាច្រើន។

 

4. សណ្ឋាគារហ្វាយអេស

តម្លៃ៖ https://www.visitkampot.info/1/fives-hotel?t=menu

សណ្ឋាគារហ្វាយអេស ជាកន្លែងស្នាក់ដ៏ប្រណិត មានទីតាំងស្ថិតនៅកណ្តាលក្រុងកំពត ក្នុងចម្ងាយត្រឹមតែ 100ម៉ែត្រពីរង្វង់មូលទុរេន និង50ម៉ែត្រពីផ្សាររាត្រី។ លក្ខណៈពិសេសនៅទីនេះ គឺសម្បូរដោយរុក្ខជាតិខៀវខ្ចីដែលខាងសណ្ឋាគារបានរៀបចំដាំលំអនៅបរិវេណទីធ្លា ជាមួយនឹងអាងហែលទឹកដ៏ស្រស់ស្អាត ក្នុងបរិយាកាសស្រស់ស្រាយបែបធម្មជាតិនៅកណ្តាលទីក្រុង។ 

 

5. បឹងហ្គាឡូព្រែកកំពត

តម្លៃ៖ https://www.visitkampot.info/24/kampot-river-bungalow?t=menu

ទីនេះជាបឹងហ្គាឡូលំអដោយរុក្ខជាតិបៃតង មានរចនាបថទាក់ទាញ ជាពិសេសស្ថិតនៅជាប់មាត់ព្រែក។ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទឹកឈូ ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (ហួសស្ពានរថភ្លើងចម្ងាយ 200ម៉ែត្រ) ខាងស្តាំដៃ។ 

 

6. ភូមិគ្រឹះអង្គាបុស្ប

តម្លៃ៖ https://www.visitkampot.info/260/angkearboss-villa?t=menu

ភូមិគ្រឹះអង្គាបុស្ប មានបន្ទប់គេងច្រើនប្រភេទ រួមមានបន្ទប់ Sky View បន្ទប់ Family Connecting Room និងផ្ទះវីឡាឯកជនជាដើម។ ទីតាំងស្ថិតនៅក្នុងភូមិព្រែកត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណ 900ម៉ែត្រពីស្ពានកំពង់បាយ (ស្ពានថ្មី)។ 

 

7. ឡូដស៍ មុនីឥស្សរា កំពត

តម្លៃ៖ https://www.visitkampot.info/526/lodge-moni-essara-kampot?t=menu

ឡូដស៍ មុនីឥស្សរា កំពត គឺជារីសតដ៏ធំទូលាយ ស្ថិតនៅជាប់មាត់ទឹក មានផ្ទះស្នាក់ជាប្រភេទបឹងហ្គាឡូតូច និងបឹងហ្គាឡូធំលក្ខណៈបែបគ្រួសារ។ ទីតាំងស្ថិតនៅ ភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល 6គីឡូម៉ែត្រពីរង្វង់មូលទុរេន។

 

8. នី ការ្យ ស្ម្សី កំពតរេស៊ីដិន

តម្លៃ៖ https://www.visitkampot.info/762/ny-ka-smy-kampot-residence?t=menu

នី ការ្យ ស្ម្សី កំពតរេស៊ីដិន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ33 (កំពត-កែប) ក្នុងភូមិកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ទីនេះជាកន្លែងស្នាក់ដែលរៀបចំឡើងមានលក្ខណៈប្រណិត ប្រកបដោយផាសុកភាព អមជាមួយអាងហែលទឹកធំទូលាយ។​

 

9. ផ្ទះសំណាក់ ហូលីដេកំពត

តម្លៃ៖ https://www.visitkampot.info/560/holiday-kampot-guesthouse?t=menu

ផ្ទះសំណាក់ ហូលីដេកំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅវត្តត្រើយកោះ ក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មានចម្ងាយប្រហែល 350ម៉ែត្រពីស្ពានឥន្ធនូ (ស្ពានចាស់)។ ចង់ Save Budget ជាមួយកន្លែងស្នាក់ដ៏ស្រស់ស្អាតកុំភ្លេចក​ន្លែងមួយនេះ។

 

10. ផ្ទះសំណាក់ អារីណាប៊ូទិកកំពត

តម្លៃ៖ https://www.visitkampot.info/636/arina-boutique-kampot?t=menu

ផ្ទះសំណាក់ អារីណាប៊ូទិកកំពត គឺជាកន្លែងគេង ដែលមានអាងហែលទឹករាងចតុកោណកែងដ៏ស្រស់ស្អាត លំអជាមួយសួនច្បារ និងមានទីធ្លាសម្រាប់អាំងសាច់ញ៉ាំជួបជុំគ្នា។ ទីតាំងស្ថិតនៅចម្ងាយប្រហែល 850ម៉ែត្រពីផ្សារសាមគ្គី។ 

 

11. ផាកអ៉ីន ប៊ូទិក

តម្លៃ៖ https://www.visitkampot.info/30/park-inn-boutique?t=menu

ផាកអ៉ីន ប៊ូទិក មានទាំងកន្លែងគេង ហាងកាហ្វេ អាហារ និង Sky bar នៅក្នុងអគារតែមួយ ចំណេញពេលវេលា មិនចាំបាច់ពិបាករកកន្លែងញុំាអី។ ទីតាំងស្ថិតនៅខាងត្បូងមន្ទីរពេទ្យបង្អែកកំពត ចម្ងាយប្រហែល 50ម៉ែត្រពីមាត់ព្រែក។ 

 

12. The B Relax

តម្លៃ៖ https://www.visitkampot.info/814/the-b-relax?t=menu

ចង់គេងបែបផ្ទះលំហែជាប់មាត់ទឹកបែបឯកជន អាចមកកាន់ The B Relax បាន។​ ទីតាំងស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល ១.៧គីឡូម៉ែត្រ។ នៅទីនេះមានបរិយាកាសស្ងប់ស្ងាត់ អមដោយសួនច្បារ រុក្ខជាតិ និងស្មៅពណ៌បៃតងខ្ចី មើលទៅត្រជាក់ភ្នែក ស្រស់ស្រាយក្នុងអារម្មណ៍។ 

 

13. BCE Private House Kampot

លម្អិត៖ https://www.visitkampot.info/813/bce-private-house-kampot

សូមស្វាគមន៍មកកាន់ BCE Private House Kampot ដែលជាផ្ទះលំហែឯកជនមួយកន្លែងស្ថិតនៅខេត្តកំពត។​ ផ្ទះលំហែនេះមាន២ជាន់ និងឡៅតឿ១ មានគ្រែគេងសរុប៥ អាចគេងបានមនុស្សចំនួន ១០នាក់ដល់ ១២នាក់។ ទីតាំងស្ថិតនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ហួសស្ពានប៊ីស៊ីអ៊ីចូលតាមផ្លូវលំប្រហែល ២០០ម៉ែត្រ។

 

14. Golden Crab Riverside 

តម្លៃ៖ https://www.visitkampot.info/778/golden-crab-riverside?t=menu

Golden Crab Riverside ជាកន្លែងគេងបែបPrivate ជាប់មាត់ទឹកដែលមានសភាពស្ងប់ស្ងាត់ល្អ ចង់បោះតង់គេងក៏បាន ទីធ្លាធំល្មម  អាចអង្គុយមើលថ្ងៃលិច មើលទូកនេសាទ និងជួរភ្នំ ស្ទូចត្រីលេង ជិះទូកកៃយ៉ាក និងជួបជុំគ្នាញុំាអាហារពេលល្ងាច។ ទីតាំងស្ថិតនៅចម្ងាយពីរង្វង់មូលទុរេនប្រហែល 5គីឡូម៉ែត្រ។ 

 

15. Memory Private House

តម្លៃ៖ https://www.visitkampot.info/635/memory-private-house?t=menu

Memory Private House គឺជាផ្ទះលំហែបែបជំនាន់បារាំង គេងបានភ្ញៀវចំនួនពី ១៤​ ទៅ ២០នាក់។ កន្លែងស្នាក់មួយនេះមានទីតាំងស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ចម្ងាយប្រហែល 2គីឡូម៉ែត្រពីរង្វង់មូលទុរេន។

 

16. Parvana House

លម្អិត៖ https://www.visitkampot.info/659/parvana-house

Parvana House ជាបឹងហ្គាឡូសង់់ឡើងដាច់ដោយឡែកពីគ្នា ពោរពេញដោយរុក្ខជាតិបៃតង មានសួនច្បារ អាងហែលទឹក កន្លែងអង្គុយលេង ព្រមទាំងទីធ្លាសម្រាប់អាំងសាច់ញុាំ និងរៀបចំពិធីជប់លៀង​ជួបជុំគ្នាយ៉ាងសប្បាយរីករាយ។ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅរមណីយដ្ឋានទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ៦គីឡូម៉ែត្រពីរង្វង់មូលទុរេន។ 

 

អត្ថបទដោយ៖ ឡុង ថុនី