...

...

...
...

...

...

...

268

៦ហាងកាហ្វេ ណែនាំសម្រាប់អ្នកកំពុងរកកន្លែងពិភាក្សាការងារ រឺធ្វើកិច្ចការសាលាផ្សេងៗ

អំពី

ទំនាក់ទំនង

06/10/2023
ទីតាំងក្នុងក្រុងកំពត បរិយាកាសល្អ អំណោយផលដល់ការជួបជុំ

ពេលខ្លះចង់ជួបគ្នាជជែកការងារ រឺធ្វើកិច្ចការសាលាជាក្រុម តែមិនដឹងទៅណាមែនទេ? ខាងក្រុមការងារ Visit Kampot សូមណែនាំហាងកាហ្វេទាំង ៦កន្លែងដែលមានទីតាំងក្នុងក្រុងកំពត មានបរិយាកាសល្អ និងផាសុកភាព អំណោយផលដល់ការជួបជុំតាមតម្រូវការ។

 

1. Silence Coffee

លម្អិត៖ https://www.visitkampot.info/802/silence-coffee

ជាហាងកាហ្វេបែបស្ងប់ស្ងាត់ និងសម្បូរដោយរុក្ខជាតិបៃតងតូចធំ ធ្វើអោយអារម្មណ៍ស្រស់ស្រាយ និងជួយបង្កើតគំនិតថ្មីៗ។ ភេសជ្ជៈប្រចាំហាងនៅទីនេះគឺ​ “Iced Signature Coffee” ដែលអ្នកទាំងអស់គ្នាអាចសាកល្បងបាន។ 

 

2. Lotus café

លម្អិត៖ https://www.visitkampot.info/106/lotus-caf%C3%A9

ហាងកាហ្វេនេះ មានការរៀបចំតុបតែងប្រកបដោយភាពច្នៃប្រឌិត​ កន្លែងអង្គុយមានសភាពធំទូលាយ បរិយាកាសស្ងប់ស្ងាត់ ងាយស្រួលពិភាក្សាការងារ រឺធ្វើកិច្ចការសាលាផ្សេងៗ ជាពិសេសមាន “កាហ្វេអំបិល” ដែលជាភេសជ្ជៈផ្សំឡើងដោយរូបមន្តពិសេសរបស់ហាង។

 

3. JULY CAFE

លម្អិត៖ https://www.visitkampot.info/777/july-cafe

ក្នុងហាងមានបរិយាកាសល្អ កន្លែងអង្គុយធំទូលាយ និងមានផាសុកភាព។ នៅទីនេះ យើងអាចអង្គុយអានសៀវភៅ ផាត់ពណ៌គំនូរ ធ្វើកិច្ចការសាលា រីករាយជាមួយភេសជ្ជៈ និងនំខារ៉ាមែលដ៏ឈ្ងុយឆ្ងាញ់។
 

4. Corner Café

លម្អិត៖ https://www.visitkampot.info/607/corner-caf%C3%88

Corner Café ជាហាងកាហ្វេមួយកន្លែងដែលមានការរៀបចំតុបតែងដេគ័រយ៉ាងស្រស់ស្អាត ស្រួលអង្គុយធ្វើការ ជជែកគ្នា។ ទីនេះមានលក់ជាប្រភេទកាហ្វេ ភេសជ្ជៈជាច្រើនមុខ និងអាហារសម្រន់ដ៏ឆ្ងាញ់ពិសារថែមទៀតផង។ 
 

5. ផាកអ៊ីន កាហ្វេ

លម្អិត៖ https://www.visitkampot.info/761/park-inn-caf%C3%A9

កាហ្វេមានរសជាតិឆ្ងាញ់ បើមានកន្លែងអង្គុយធំទូលាយ មានម៉ាស៊ីនត្រជាក់ទៀត កាន់តែមានផាសុកភាព ចង់ជុំគ្នា ពិភាក្សាការងារ ស្វែងរកគំនិតថ្មីៗ រឺធ្វើកិច្ចការសាលាអី ក៏ប្រព្រឹត្តទៅយ៉ាងរលូន។ ទាំងអស់នេះ មាននៅ ផាកអ៉ីន កាហ្វេ បើកចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៦ល្ងាច។ 
 

6. ភូមិកំពត

លម្អិត៖ https://www.visitkampot.info/733/phum-kampot

ថ្វីត្បិតតែមានទីតាំងស្ថិតនៅជាយក្រុងបន្តិចមែន តែទីនេះគឺជាកន្លែងដែលមានទីធ្លាធំទូលាយ សម្បូរដោយរុក្ខជាតិបៃតង ជាប់មាត់ទឹក។ បរិយាកាសនៅទីនេះពិតជាស្រស់ស្រាយណាស់ សមល្មមសម្រាប់ការណាត់ជួបផ្សេងៗ។ 

 

អត្ថបទដោយ៖ ដែង សុជាតា