...

...

...
...

...

...

...

4K

ចំការស្រ្តបឺរី លើភ្នំបូកគោ

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

31/08/2023
ស្រ្តបឺរីរាងមូលមានរសជាតិផ្អែមមុត និងរាងទ្រវែងមានរសជាតិជូរអែម

អ្នកណាខ្លះធ្លាប់ស្រមៃចូលលេងចំការស្រ្តបឺរីដូច Admin? ឥឡូវនេះក្តីស្រមៃផុសមកនៅចំពោះមុខហើយ! អ្នកទាំងអស់គ្នាអាចចូលទស្សនា ចំការស្រ្តបឺរីដ៏ធំ នៅលើកំពូលភ្នំបូកគោ នៃខេត្តកំពត។

ក្នុងបរិវេណកន្លែងដាំដុះ ពោរពេញដោយក្លិនឈ្ងុយរបស់ស្រ្តបឺរីស្រស់ៗដែលកំពុងលូតលាស់ក្នុងរោងជាជួរៗ ខ្ពស់ផុតពីដី មានផ្លែសំយុងចុះមកក្រោម ផ្លែខ្លះទុំមានពណ៌ក្រហម និងខ្លះទៀតពណ៌បៃតងខ្ចី។ ស្ត្របឺរីដែលមានរាងមូលមានរសជាតិផ្អែមមុត និងស្រ្តបឺរីរាងទ្រវែងមានរសជាតិជូរអែម សំខាន់សុទ្ធតែមានក្លិនឈ្ងុយ ស្រស់ៗ គួរអោយចង់ញុំា។

គេអាចដាំស្រ្តបឺរីនេះបានដោយសារតែនៅលើភ្នំបូកគោមានអាកាសធាតុត្រជាក់ អំណោយផល គួបផ្សំនឹងបច្ចេកទេសនៃការដាំដុះ និងថែទាំ ទើបយើងអាចឃើញវត្តមាននៃដំណាំនេះបាន។ ជាធម្មតា គេប្រមូលផលស្រ្តបឺរីទាំងនេះទៅផ្គត់ផ្គង់នៅតាមភោជនីយដ្ឋាន និងសណ្ឋាគារលើភ្នំបូកគោ ហើយក៏មានលក់សម្រាប់ភ្ញៀវមកទិញដោយផ្ទាល់ដល់ចំការផងដែរ។

បច្ចុប្បន្ន យើងអាចចូលទស្សនាដោយសេរី ប៉ុន្តែពុំអនុញ្ញាតអោយមានការបេះស្រ្តបឺរីដោយផ្ទាល់ឡើយ។ ចំការនេះមានទីតាំងស្ថិតនៅហួសទឹកធ្លាក់ពពកវិលប្រហែល 1គីឡូម៉ែត្រ និងបើកអោយភ្ញៀវចូលទស្សនារហូតដល់ម៉ោង ៥ល្ងាច។

នៅចាំអីទៀត? ឆ្លៀតពេលទំនេរចុងសប្តាហ៍ ធ្វើដំណើរទៅកាន់បូកគោ ឈៀងចូលទស្សនាចំការស្រ្តបឺរីស្រស់ៗ ស្រង់ក្លិនឈ្ងុយៗ ប្លែកភ្នែក ប្លែកអារម្មណ៍ រួចថតរូបលេងជុំគ្នា និងអាចទិញស្រ្តបឺរីយកទៅផ្ទះផងដែរ។ 

 

អត្ថបទដោយ៖ ដែង សុជាតា

ថតរូប
លំហែ

ទាំងអស់

ទស្សនាដោយសេរី

$0.00

1 Kg

$25.00