...

...

...
...

...

...

...

2.4K

ស្វែងយល់ពីកន្លែងគេងទាំង ៨ប្រភេទនៅកំពត មុនសម្រេចចិត្ត Check in

អំពី

ទំនាក់ទំនង

05/08/2023

 

មកកំពតម្តងៗ ពិបាករកកន្លែងគេងមែនទេ? ថ្ងៃនេះ Admin សូមណែនាំពីកន្លែងគេងទាំង ប្រភេទនៅកំពត ដែលប្រភេទនីមួយៗសុទ្ធសឹងតែមានចំណុចពិសេសរៀងៗខ្លួន។

 

1. បឹងហ្គាឡូ

ចង់បានកន្លែងគេងបែបស្ងប់ស្ងាត់ ឆ្ងាយពីភាពអ៊ូអរមែនទេ? បឹងហ្គាឡូ ជាជម្រើសដ៏ល្អសម្រាប់អ្នក។ កន្លែងគេងបែបនេះសម្បូរដោយរុក្ខជាតិ មានសួនច្បារ អាងហែលទឹក ទេសភាពស្អាត ខ្យល់បរិសុទ្ធ ជាពិសេសបរិយាកាសស្រស់ស្រាយ អាចជួយកាត់បន្ថយភាពតានតឹង ធ្វើអោយយើងអាចសម្រាកបានទាំងផ្លូវកាយ ផ្លូវចិត្ត និងខួរក្បាល។

បឹងហ្គាឡូនៅកំពត៖ https://www.visitkampot.info/searchResult?f=2&c=1

 

2. រីសត

រីសត ជាប្រភេទកន្លែងស្នាក់ដែលផ្តល់ជូនលោកអ្នកនូវទីធ្លាលំហែកាយដ៏ធំទូលាយ មានទាំងបន្ទប់គេង អាហារដ្ឋាន កាហ្វេ ស្ទីម សូណា និងសកម្មភាពកម្សាន្តជាច្រើនទៀត។ កន្លែងគេងប្រភេទនេះសាកសមជាមួយអ្នកដែលមកកម្សាន្តលក្ខណៈលំហែកាយបែបស្ងប់ស្ងាត់ មិនចូលចិត្តកន្លែងអ៊ូអរ។ 

 

3.សណ្ឋាគារ

សណ្ឋាគារ ជាកន្លែងគេងដែលមានការរៀបចំបែបស្តង់ដារ ផ្តោតទៅលើប្រណិតភាព ផាសុកភាព សេវាកម្ម និងអនាម័យ។ បន្ទប់នីមួយៗមានសភាពធំទូលាយ អមដោយគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់។​

សណ្ឋាគារនៅកំពត៖https://www.visitkampot.info/searchResult?f=2&c=3

 

4.ប៊ូទិក

មិនខុសពីសណ្ឋាគារប៉ុន្មានឡើយ ប៊ូទិក ជាកន្លែងគេងដែលមានការរៀបចំប្រកបដោយផាសុកភាព មានបន្ទប់ធំល្មម អាងហែលទឹកស្អាត ទីធ្លាទូលាយ ស្រួលធ្វើកម្មពិធីជួបជុំគ្នា។

ប៊ូទិកនៅកំពត៖​ https://www.visitkampot.info/searchResult?f=2&c=4

 

5. ផ្ទះសំណាក់

ផ្ទះសំណាក់ ជាប្រភេទកន្លែងស្នាក់ដែលមានទីតាំងស្ថិតនៅក្នុងក្រុង ក្បែរទីប្រជុំជន សម្បូរកន្លែងលក់អាហារ និងផ្សារ ស្រួលធ្វើដំណើរទៅកាន់គោលដៅផ្សេងៗក្នុងខេត្ត ល្អសម្រាប់អ្នកចង់គេងក្នុងក្រុង ជាពិសេសមានតម្លៃសមរម្យចាប់ពី 15$ ឡើង។

ផ្ទះសំណាក់នៅកំពត៖https://www.visitkampot.info/searchResult?f=2&c=2

 

6. ផ្ទះលំហែ

បើអ្នកធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ មិត្តភក្តិ រឺក្រុមការងារ ផ្ទះលំហែ ជាកន្លែងស្នាក់មួយប្រភេទដែលសាកសមបំផុតសម្រាប់អ្នក។ ផ្ទះលំហែ ផ្តល់នូវភាពឯកជន ងាយស្រួលធ្វើ Party ជុំគ្នា រីករាយយ៉ាងពេញទំហឹងតែម្តង។

ផ្ទះលំហែនៅកំពត៖ https://www.visitkampot.info/searchResult?f=2&c=5

 

7.​ផ្ទះស្នាក់រយៈពេលវែង

ផ្ទះស្នាក់ប្រភេទនេះ ល្អសម្រាប់អ្នកធ្វើដំណើរកម្សាន្តបែបវិស្សមកាលរយៈពេលវែង ចង់បានភាពផ្ទាល់ខ្លួន ស្ងប់ស្ងាត់ និងមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះរួចជាស្រេច។

 

8.បោះតង់

គេងនៅផ្ទះរាល់ថ្ងៃ ធ្លាប់គិតចង់សាកល្បងបោះតង់អត់? ការបោះតង់ គឺជាសកម្មភាពដ៏ពេញនិយម ប្លែក និងផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកចង់ប្តូរបរិយាកាសពីការគេងក្នុងបន្ទប់មកគេងក្នុងតង់វិញ។ យើងអាចបោះតង់ខ្លួនឯងក៏បាន រឺស្វែងរកកន្លែងគេងដែលគេរៀបចំជាតង់ធំៗក៏បាន។

កន្លែងគេងបែបតង់ធំៗ៖https://www.visitkampot.info/searchResult?f=2&c=6

 

អត្ថបទដោយ៖ ដែង សុជាតា