នី ការ្យ ស្ម្សី កំពតរេស៊ីដិន
ពេលព្រឹកជាចំណុចចាប់ផ្តើមនៃថ្ងៃថ្មីរបស់យើង សាកគិតទៅមើល៍! បើភ្ញាក់ពីគេង គ្រាន់តែបើកវាំងននមក យើងបានឃើញទិដ្ឋភាពអាងហែលទឹកដ៏ធំ និងសួនច្បារពណ៌បៃតងខ្ចី តើស្រស់ស្រាយប៉ុណ្ណាទៅ?

បរិយាកាសល្អបែបនេះមាននៅ នី ការ្យ ស្ម្សី កំពតរេសុីដិន។ ទីនេះមានបន្ទប់គេងស្អាត ធំទូលាយ រៀបចំឡើងប្រកបដោយភាពច្នៃប្រឌិត បន្ទប់ទឹកក៏ស្អាត មានអនាម័យ អមជាមួយគ្រឿងបរិក្ខារគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។

រីឯទីធ្លាខាងក្រៅវិញ សម្បូរដោយរុក្ខជាតិ ជាពិសេសមានអាងហែលទឹកធំទូលាយ ស្រួលធ្វើ Party ជុំគ្នា។ នី ការ្យ ស្ម្សី កំពតរេសុីដិន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣៣ (កំពត-កែប) ក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
អត្ថបទដោយ៖ ដែង សុជាតា
Deluxe Room
គ្រែ ១ សម្រាប់មនុស្ស ២នាក់
$60.00
Deluxe Double Room
គ្រែ ២ សម្រាប់មនុស្ស ៣នាក់
$75.00
Family Suite
គ្រែ ៣ សម្រាប់មនុស្ស ៥នាក់
$115.00