អិលអឹម ខេក កំពត
23/12/2022
អិលអឹមខេក (LMCake Kampot) គឺជាហាងនំមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ729 ខាងកើតផ្សារសាមគ្គី ទីរួមខេត្តកំពត។

នៅទីនេះមានលក់នំច្រើនមុខដូចជានំខេក នំប័ុង នំខេកចំណិត នំពងមាន់ មានច្រើនរសជាតិសម្រាប់ភ្ញៀវធ្វើការកុម៉្មង់ រួមមានដូចជារសជាតិតយដូង សូកូឡា និងរសជាតិផ្សេងៗទៀតតាមចំណូលចិត្ត ជាពិសេសយើងអាចធ្វើការកុម៉្មង់ម៉ូដនំខួបកំណើតស្អាតៗផងដែរ។ នំទាំងនេះសុទ្ធសឹងតែមានរសជាតិឆ្ងាញ់ សាច់ទន់ល្មើយ ព្រោះធ្វើថ្មីៗជារៀងរាល់ថ្ងៃ។

ក្រៅពីនេះ នៅ អិលអឹមខេក ក៏បម្រើសេវាកម្មកាហ្វេ និងភេសជ្ជៈដ៏មានរសជាតិឈ្ងុយឆ្ងាញ់ រួមជាមួយនឹងកន្លែងអង្គុយមានផាសុកភាព ងាយស្រួលជជែកគ្នាលេង រឺធ្វើកិច្ចការផ្សេងៗជាដើម។
អត្ថបទ៖ ឡុង ថុនី
រូបភាព៖ LMCake Kampot
កាហ្វេ
ថតរូបស្អាតៗ