02/10/2022
LAKU គឺជាហាងកាហ្វេមួយកន្លែងដែលទើបនឹងបើកដំណើរការនាពេលថ្មីៗនេះ និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវក្នុងស្រុក ជាពិសេសយុវវ័យ។ ហាងកាហ្វេមួយនេះ ត្រូវបានច្នៃចេញពីផ្ទះចាស់អោយក្លាយទៅជាហាងកាហ្វេមួយយ៉ាងថ្មីប្លែក មានសោភ័ណ្ឌភាព និងមានការរៀបចំទីធ្លាដ៏ស្អាតត្រជាក់ភ្នែក។

នៅទីនេះមានលក់ជាកាហ្វេដែលមានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយទាក់ទាញអ្នកញៀនកាហ្វេដូចអ្នកដែលសរសេរអត្ថបទនេះជាដើម។ ក្រៅពីកាហ្វេ នៅLaku មានលក់ភេសជ្ជៈជាប្រភេទតែ និងអាហារសម្រន់មួយចំនួនផងដែរ។

យើងអាចអង្គុយទទួលទានកាហ្វេបណ្តើរ អានសៀវភៅបណ្តើរ រឺថតរូបលេងតាមចំណូលចិត្ត។ LAKU មានទីតាំងស្ថិតនៅក្បែរអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី (សាលាសាមគ្គី) ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
អត្ថបទ៖ ឡុង ថុនី
រូបភាព៖ LAKU
កាហ្វេ
ថតរូបស្អាតៗ
តែទឹកដោះគោ
កន្លែងក្បែរនេះ
JINTAN Toys & cafe
ឡូទូសកាហ្វេ
ប៉ូគីសកំពត
Noir et Blanc
អាណាឡក កាហ្វេ និងអាហារ
កាសស្តាកាហ្វេ
Le Café Kampot
ទឹកអំពិល
The Place Coffee Kampot
ខេកាហ្វេ
ផាកអ៉ីន កាហ្វេ
Cafe Amazon
បារីស្តាកាហ្វេ
ឌីប៊ី កាហ្វេ
ខយតេ កំពត
មើលទាំងអស់