សមុទ្រកាហ្វេ

09/08/2022
សមុទ្រកាហ្វេ ជាហាងកាហ្វេមួយកន្លែងដែលមានទីតាំងស្ថិតនៅលើទឹកដីខេត្តកែប ត្រង់ចំណុចផ្លូវកែងផ្សារក្តាម។

សម្រាប់ទីនេះមានបម្រើសេវាកម្មកាហ្វេ ភេសជ្ជៈ និងអាហារសម្រន់មួយចំនួន មានរសជាតិឆ្ងាញ់ ជាមួយនឹងទេសភាពស្អាត បរិយាកាសស្រស់ស្រាយ ខ្យល់ត្រជាក់ៗ ព្រោះមានទីតាំងជាប់នឹងមាត់សមុទ្រ ជាពិសេសខាងហាងកាហ្វេក៏បានរៀបចំជាកន្លែងអង្គុយប្រកបដោយផាសុកភាព និងច្នៃចេញជាកន្លែងស្អាតៗសម្រាប់ថតរូបលេង មានទោងយោល និងមានជាលក្ខណៈ Band សម្រាប់យើងស្តាប់ចម្រៀងចាប់ពីម៉ោង ៣ រសៀលថែមទៀត។

ជាមួយគ្នានេះដែរ នៅទីនេះក៏មានទទួលរៀបចំកម្មពិធីជប់លៀងផ្សេងៗផងដែរ។ សម្រាប់អ្នកដែលចូលចិត្តផឹកកាហ្វេ ថតរូបលេង កុំភ្លេច សមុទ្រកាហ្វេ។
អត្ថបទដោយ៖ ឡុង ថុនី
រូបភាព៖ សមុទ្រកាហ្វេ

កាហ្វេ

ថតរូបស្អាតៗ














