...

...

...
...

...

...

...

1.1K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

22/08/2021

 

ហាងកាហ្វេ អេពិកអាត (EPIC ARTS CAFÉ) គឺជាហាងកាហ្វេមួយកន្លែងដែលបានបើកដំណើរការតាំងពីឆ្នាំ២០០៦មកម្ល៉េះ។ នៅទីនោះមានបម្រើសេវាកម្មដូចជា កាហ្វេ ភេសជ្ជៈ នំបុ័ង Cake អាហារពេលព្រឹក និងពេលថ្ងៃត្រង់ រួមជាមួយនឹងម្ហូបអាហារបែបអឺរ៉ុប និងម្ហូបបែបខ្មែរដ៏មានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខ។

ក្រៅពីនេះ ហាងកាហ្វេក៏មានលក់នូវវត្ថុអនុស្សាវរីយ៍មួយចំនួនដូចជាក្រម៉ាជាដើម។ រាល់ប្រាក់កម្រៃដែលទទួលបានពីការលក់នោះត្រូវបានយកទៅផ្គត់ផ្គង់នៅអង្គការជនពិការមួយកន្លែងនៅក្នុងខេត្តកំពត។ 

សម្រាប់បងប្អូនដែលមានបំណងចង់ទទួលទានកាហ្វេ ភេសជ្ជៈ រឺម្ហូបអាហារ​ ក៏ដូចជាជួយចូលរួមចំណែកក្នុងការទ្រទ្រង់អង្គការនោះអាចអញ្ជើញមកកាន់ហាងកាហ្វេ អេពិកអាត បានដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៧៣០ ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ចម្ងាយប្រហែល ១២០ម៉ែត្រពីរង្វង់មូលរែកអំបិល។ 

 

អត្ថបទដោយ៖ ដែង​ សុជាតា

រូបភាព៖ Epic Arts Cafe

កាហ្វេ