កោះស្វាយព្រៃ
22/07/2021
កោះស្វាយព្រៃ គឺជាកោះធម្មជាតិមួយដែលស្ថិតនៅក្នុងដែនអភិរក្សជីវៈចម្រុះក្នុងសមុទ្រ និងមានទីតាំងស្ថិតនៅក្នុងខេត្តកែប។ ភាពទាក់ទាញនៃសម្រស់ធម្មជាតិ ព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ខ្យល់អាកាសដ៏បរិសុទ្ធ និងភាពស្ងប់ស្ងាត់នៅលើកោះនេះបានបម្រើអារម្មណ៍របស់ភ្ញៀវទេសចរអោយសប្បាយរីករាយ និងភ្លេចអស់ទុក្ខកង្វល់ទាំងឡាយ។
ភ្ញៀវទេសចរអាចសម្រាកលំហែកាយនៅទីនោះ ស្រូបយកខ្យល់ត្រជាក់់បរិសុទ្ធ គយគន់ទេសភាពមាត់សមុទ្រដ៏ធំល្វឹងល្វើយ ព្រមទាំងអាចហែលទឹក មុជទឹកមើលផ្កាថ្ម ស្ទូចត្រី និងជិះទូកកម្សាន្ដ ពោរពេញដោយភាពសប្បាយរីករាយ។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរដែលបានមកកម្សាន្ដនៅទីនេះក៏អាចធ្វើការថតរូប និងផ្ដិតយករូបភាពស្អាតៗទុកជាអនុស្សាវរីយ៍បានផងដែរ។ យើងអាចធ្វើដំណើរទៅកាន់កោះស្វាយព្រៃតាមរយៈទូកទេសចរបាន។
អត្ថបទដោយ៖ វុទ្ធី ស្រីនូ
Mobile
visitkampot@gmail.com
Email
កោះស្វាយព្រៃ
Facebook
កោះស្វាយព្រៃ
Youtube
https://t.me/vi
Telegram
ថ្ងៃលិច
ស្ទូចត្រី
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ថតរូប
ដំណើរផ្សងព្រេង
ដើមឈើ
កន្លែងក្បែរនេះ
កោះទន្សាយ
កោះពោធិ៍
ប្រវត្តិសង្ខេបខេត្តកែប
សួនមេអំបៅខេត្តកែប
កោះអាចម៍សេះ
រូបសំណាក់ក្ដាមសេះ
រូបសំណាក់ស្រីស
កោះសារាំង
កោះម៉ាក់ប្រាង្គ
កោះអង្ក្រង
កោះកុក
វិមានឯករាជ្យខេត្តកែប
កោះស្វាយ
កោះម្ទេស
សួនច្បារមុខសាលាខេត្តកែប
កោះត្បាល់
កោះហាលត្រី
មើលទាំងអស់