...

...

...
...

...

...

...

5.7K

កម្សាន្តស្ទូចត្រីតាមសមុទ្រ

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

11/03/2021

ការជិះទូកស្ទូចត្រីតាមសមុទ្រ ជាសកម្មភាពកម្សាន្តដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរដែលចង់ស្វែងរកបទពិសោធន៍ថ្មីៗ និងរីករាយជាមួយធម្មជាតិ។ ដំណើរនេះនឹងនាំអ្នកចេញពីដីគោក ទៅកាន់ផ្ទៃសមុទ្រធំល្វឹងល្វើយ ដើម្បីស្ទូចត្រី អាំងញាំលើទូក និងសម្រាកលំហែកាយជាមួយខ្យល់សមុទ្របរិសុទ្ធ។

 

អ្វីដែលអ្នកអាចរំពឹងបាន

- ជិះទូកធំ មានសុវត្ថិភាព

- ស្ទូចត្រីជាមួយដងសន្ទូច និងនុយដែលរៀបចំរួច

- អាំងត្រីស្រស់ៗ ញាំជុំគ្នាលើទូក

- មុជទឹកមើលផ្កាថ្ម និងសត្វសមុទ្រ

- ហែលទឹកនៅតំបន់ទឹករាក់ និងថ្លា

- គយគន់ថ្ងៃលិចលើសមុទ្រយ៉ាងស្រស់ស្អាត

- ថតរូបទុកជាអនុស្សាវរីយ៍ជាមួយមិត្តភក្តិ និងគ្រួសារ។

 

បទពិសោធន៍ពិតប្រាកដ

អ្នកនឹងមានឱកាសស្វែងយល់ពីជីវិតអ្នកនេសាទ និងសហគមន៍តាមកោះ ផងដែរ។ ការស្ទូចត្រីមិនត្រឹមតែជាការកម្សាន្តទេ ប៉ុន្តែជាការចូលរួមសកម្មភាពធម្មជាតិ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងបំបាត់ភាពតានតឹងពីការងារ។

 

រយៈពេល & សមត្ថភាព

- ដំណើរកម្សាន្តពេញ ១ថ្ងៃ

- ទូកមួយអាចផ្ទុកបានប្រហែល ១៥នាក់

- មានសម្ភារៈរួចជាស្រេច៖
- ដងសន្ទូច, នុយ, ចង្រ្កានអាំង, ធ្យូង, អាវពោងសុវត្ថិភាព, ឧបករណ៍មើលផ្កាថ្ម, ធុងក្លាសេ។

 

ទីតាំងចេញដំណើរ

ចេញពីកំពង់ផែកោះទន្សាយ និងធ្វើដំណើរទៅកាន់ប្រជុំកោះជិតខាង។

 

ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ស្ទូចត្រីតាមសមុទ្រដែលពេញទៅដោយភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗ សូមទំនាក់ទំនងក្រុមការងារ Visit Kampot ដើម្បីកក់ទុកជាមុន។

មើលផ្កាថ្ម
សំបុត្រ
ថតរូប
មើលថ្ងៃលិច
ដំណើរផ្សងព្រេង
ស្រូបខ្យល់អាកាសបរិសុទ្ធ
ហែលទឹក
ស្ទូចត្រី

ទាំងអស់

ទូកទី១

ប្រភេទខ្នាតកណ្តាល ជិះគ្នាចន្លោះ ៨នាក់ ទៅ១២នាក់

$85.00

ទូកទី២

ប្រភេទខ្នាតធំ ជិះគ្នាចន្លោះ ១០នាក់ ទៅ២០នាក់

$100.00

ទូកទី៣

ប្រភេទខ្នាតធំ ជិះគ្នាចន្លោះ ១៥នាក់ ទៅ២៥នាក់

$120.00

ទូកទី៤

ប្រភេទខ្នាតធំ ជិះគ្នាចន្លោះ ២០នាក់ ទៅ៣០នាក់

$150.00