ឆ្នេរអង្កោល

ឆ្នេរអង្កោល គឺជាតំបន់ទេសចរណ៍បែបធម្មជាតិមួយកន្លែងមានទីតាំងស្ថិតនៅភាគខាងត្បូងឈាងខាងកើតនៃខេត្តកែបកំពុងមានភាពល្បីល្បាញជាមួយនឹងទេសភាពដ៏ស្រស់ស្អាត។ នៅទីនោះមានដើមដូងដុះតម្រៀបជាជួរនៅតាមបណ្តោយឆ្នេរគួរអោយចង់គយគន់ និងជាម្លប់សម្រាប់ភ្ញៀវទេសចរអាចសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជួយបំបាត់អស់នូវភាពនឿយហត់ និងទុក្ខកង្វល់ទាំងឡាយ។

ភ្ញៀវទេសចរអាចធ្វើការផ្ដិតយករូបភាពជាមួយទេសភាពស្អាតៗ មើលថ្ងៃលិច ហែលទឹកលេង កាយចាក់ចែប និងអាំងសាច់។ ពេលយប់បោះតង់ អង្គុយជុំវិញភ្នក់ភ្លើង ស្តាប់សម្លេងទឹករលក និងរត់លេងលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ព្រមទាំងអាចទទួលទាននូវអាហារឆ្ងាញ់ៗ គ្រឿងសមុទ្រស្រស់ៗ និងភេសជ្ជៈនៅទីនោះផងដែរ។
.jpg)

ក្រៅពីនេះ យើងអាចមើលទូកនេសាទជាច្រើននៅតំបន់នោះផ្ទាល់ និងអាចគយគន់ទិដ្ឋភាពក្រុងកែបពីចម្ងាយយ៉ាងប្លែកអារម្មណ៍។ ឆ្នេរអង្កោលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីទីរួមខេត្តកែបដោយចំណាយពេលធ្វើដំណើរប្រហែល៣៧នាទី នឹងបានទៅដល់ទីនោះតែម្តង។
អត្ថបទដោយ៖ វុទ្ធី ស្រីនូ
























ទស្សនាឥតគិតថ្លៃ
$0.00