...

...

...
...

...

...

...

609

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

26/10/2020

 

Bridge Coffee Kampot ជាទីកន្លែងដែលស្ងប់ស្ងាត់ល្អ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តរៀនម្នាក់ឯង ឬជជែកការងារផ្សេងទៀតក៏បាន។ នៅទីនេះមានកាហ្វេជាច្រើនរសជាតិដែលតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ ហើយកាហ្វេមានក្លិនឈ្ងុយដោយកិ្លនចេញពីគ្រាប់កាហ្វេដែលមានគុណភាពល្អថែមទៀតផង។ 

 

ចំណែកឯបរិវេណនៅជុំវិញហាងមានសួនច្បារពណ៌បៃតង ដើមឈើ រីឯនៅខាងក្នុងមានការដេគ័រស្អាតជាមួយនឹងផ្ទាំងគំនូរនៅជាប់ជញ្ជាំង និងមានបរិយាកាសល្អ។ ម្យ៉ាងវិញទៀតបុគ្គលិកឆុងកាហ្វេមានជំនាញត្រឹមត្រូវ ហើយអាចចាក់កាហ្វេចេញជារូបដែលស្អាតៗថែមទៀតផង។ 

 

សម្រាប់ទីតាំងប្រ៊ីជកាហ្វេ គឺនៅភូមិទ្វីខាងជើង ( វិថីsky street ) សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ថ្ងៃច័ន្ទដល់សុក្របើកចាប់ពីម៉ោង​ 8 ព្រឹកដល់ម៉ោង 5​​ : 30 ល្ងាច។ ចំណែកថ្ងៃសៅរ៍​បើកនៅម៉ោង 8 ព្រឹកដល់ 4 ល្ងាច។ 

 

អត្ថបទដោយ ៖ បាលី ម៉ាលីគី

កាហ្វេ
ថតរូបស្អាតៗ