24/10/2020
ជីណា សាឡន គឺជាហាងសាឡនមួយកន្លែងដែលមានសេវាកម្មផាត់មុខ ធ្វើសក់ ធ្វើក្រចក ម៉ាស្សាមុខ លាបពណ៌សក់បុរសនារី និងមានសេវាកម្មថែរក្សាសម្រស់ជាច្រើនមុខទៀត។

នៅទីនោះមានការយកចិត្តទុកដាក់ជាមួយអតិថិជន ធានាជូននូវគុណភាព ទំនុកចិត្ត និងភាពស្រស់ស្អាតស៊ីវិល័យ ជាមួយនឹងការប្តូរពណ៌សក់បែបទាន់សម័យ និងការរចនាម៉ូតក្រចកដោយជាងដែលមានទឹកដៃបុិនប្រសព្វយ៉ាងស្រស់ស្អាតជាទីពេញចិត្ត។

ក្រៅពីនេះ ជីណា សាឡនក៏មានទទួលបង្រៀនសិស្សក្នុងតម្លៃសមរម្យផងដែរ។ បងប្អូនសុភាពនារីទាំងឡាយដែលមានបំណងចង់ទទួលបានភាពស្រស់ស្អាតដើម្បីចូលរួមក្នុងកម្មពិធីផ្សេងៗអាចធ្វើដំណើរមកកាន់ ជីណា សាឡនបានដែលមានទីតាំងស្ថិតនៅក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ជិតបេនឡានថ្មី ចម្ងាយពីរង្វង់មូលទុរេនប្រហែល ១៥០ម៉ែត្រ។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ ជីណា សាឡន

កាត់សក់

ផាត់មុខ

សាឡន














