អាហារដ្ឋានស្រែអំបិលធម្មជាតិ

24/10/2020
ស្រែអំបិលធម្មជាតិ គឺជាអាហារដ្ឋានមួយកន្លែងដែលបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដ៏មានរសជាតិឈ្ងុយឆ្ងាញ់។ ជាពិសេស នៅទីនោះមានគ្រឿងសមុទ្រស្រស់ៗ សម្បូរទៅដោយក្តាមថ្មពងច្រើនៗ សាច់ណែនដែលបានមកពីតំបន់នោះផ្ទាល់។ បងប្អូនក៏អាចគយគន់សម្រស់ទេសភាពស្រែអំបិលរាប់រយហិកតាតាមរយៈការទទួលទានអាហារនៅកញ្ចុះតាមបណ្តោយស្រែអំបិលយ៉ាងរីករាយផងដែរ។ សម្រាប់បងប្អូនដែលមានបំណងចង់ទទួលទានម្ហូបអាហារ និងគ្រឿងសមុទ្រដ៏ឆ្ងាញ់ពិសាអាចធ្វើដំណើរមកកាន់អាហារដ្ឋាន ស្រែអំបិលធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយបងប្អូនអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣៣ រួចបត់ចូលផ្លូវស្រែអំបិលអ៊ុងម៉ុង (ផ្លូវទៅផែ) ចម្ងាយប្រហែល900 mនឹងទៅដល់ទីតាំងតែម្តង៕
អត្ថបទដោយ៖ ដែង សុជាតា
Mobile

តុទទួលទានអាហារ

ភេសជ្ជ:

អាហារ























