...

...

...
...

...

...

...

1.4K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

15/08/2020

 

Fair Plus Supermarket ជាផ្សារទំនើបដែលទើបនឹងបើកដំណើរការក្នុងក្រុងកំពត។ ឥឡូវនេះលែងបារម្ភជាមួយការដើររកទិញ­­­­ទំនិញទៀតហើយ ពួកយើងសូមណែនាំផ្សារទំនើបមួយកន្លែង គឺផ្សារទំនើប Fair Plus ដែលមានលក់គ្រឿងឧបភោគ បរិភោគជាច្រើនមុខដូចជា ត្រី សាច់បន្លែជាច្រើនប្រភេទ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ  គ្រឿងផ្នែកសម្ភស្ស គ្រឿងទេស… ។​

 

ផ្សារ Fair Plus ពិតជាបានផ្តល់ភាពងាយស្រួលដល់អតិថិជនមែនទែន ពីព្រោះថាមានទីតាំងធំទូលាយ ងាយស្រួលក្នុងការដើរទិញឥវ៉ាន់ព្រមជាមួយម៉ាស៊ីនត្រជាក់ទំនើបៗ រីឯការចតយានយន្តមានការធានាសុវត្ថិភាពដល់យាន្តជំនិះរបស់អតិថិជន ដោយមានការគ្រប់គ្រងពីសន្តិសុខខាងផ្សារផ្ទាល់ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះផលិតផលនៅទីនោះមានគុណភាពខ្ពស់ និងមានស្តង់ដារត្រឹមត្រូវសម្រាប់លក់ជូនអតិថិជន។ ផ្សារទំនើប Fair Plus ចាប់បើកដំណើរការពីម៉ោង ៨: 00  ព្រឹកដល់ ម៉ោង ១០:00 យប់ និងមានទីតាំងស្ថិតនៅ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ទល់មុខបេនឡានចាស់ ​ក្បែរសួនច្បារដើមពោធិ៍ ។

 

អត្ថបទដោយ៖ឡុង ថុនី

ដើរផ្សារ
ផ្សារ

កន្លែងក្បែរនេះ