ផ្សារទំនើបហ៊្វែរផ្លាស
Fair Plus Supermarket ជាផ្សារទំនើបដែលទើបនឹងបើកដំណើរការក្នុងក្រុងកំពត។ ឥឡូវនេះលែងបារម្ភជាមួយការដើររកទិញទំនិញទៀតហើយ ពួកយើងសូមណែនាំផ្សារទំនើបមួយកន្លែង គឺផ្សារទំនើប Fair Plus ដែលមានលក់គ្រឿងឧបភោគ បរិភោគជាច្រើនមុខដូចជា ត្រី សាច់បន្លែជាច្រើនប្រភេទ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងផ្នែកសម្ភស្ស គ្រឿងទេស… ។
ផ្សារ Fair Plus ពិតជាបានផ្តល់ភាពងាយស្រួលដល់អតិថិជនមែនទែន ពីព្រោះថាមានទីតាំងធំទូលាយ ងាយស្រួលក្នុងការដើរទិញឥវ៉ាន់ព្រមជាមួយម៉ាស៊ីនត្រជាក់ទំនើបៗ រីឯការចតយានយន្តមានការធានាសុវត្ថិភាពដល់យាន្តជំនិះរបស់អតិថិជន ដោយមានការគ្រប់គ្រងពីសន្តិសុខខាងផ្សារផ្ទាល់ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះផលិតផលនៅទីនោះមានគុណភាពខ្ពស់ និងមានស្តង់ដារត្រឹមត្រូវសម្រាប់លក់ជូនអតិថិជន។ ផ្សារទំនើប Fair Plus ចាប់បើកដំណើរការពីម៉ោង ៨: 00 ព្រឹកដល់ ម៉ោង ១០:00 យប់ និងមានទីតាំងស្ថិតនៅ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ទល់មុខបេនឡានចាស់ ក្បែរសួនច្បារដើមពោធិ៍ ។
អត្ថបទដោយ៖ឡុង ថុនី