...

...

...
...

...

...

...

1.6K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

01/08/2020

 

ផ្សាររាត្រីបូកគោ គឺជាកន្លែងកម្សាន្តមួយប្រភេទដែលមានលក់សំលៀកបំពាក់ គ្រឿងបរិភោគ​ និងរបស់របរផ្សេងៗជាច្រើនទៀត។​ វាមានទីតាំងស្ថិតនៅសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពតចម្ងាយប្រហែល​ ១គីឡូម៉ែត្រពីរង្វង់មូលទុរេន។ ផ្សារនេះមានកន្លែងធំទូលាយនៅក្បែរមាត់ព្រែក បំពាក់ទៅដោយភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាតហើយមានល្បែងកម្សាន្តសម្រាប់ក្មេងលេងជាច្រើនមានដូចជា អាងហែងទឹក កន្លែងជិះស្គី ឡានបញ្ជា និងសេះហោះជាដើម។ មួយវិញទៀតនៅផ្សារនេះមានលក់អាហារជាច្រើនមុខសម្រាប់បរិភោគដែលចំអិនហើយភ្លាមៗ ក្តៅៗ បង្អែម រួមទាំងភេសជ្ជៈជាច្រើនប្រភេទ។ លើសពីនេះទៅទៀតយើងក៏អាចអង្គុយញុំាអាហារនៅក្បែរមាត់ទឹកដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និង​ទេសភាពយ៉ាងស្រស់ស្អាតនៅមាត់ព្រែក ព្រមទាំងមានការប្រគុំតន្រ្តីសម្រាប់កំដរអារម្មណ៍ថែមទៀតផង។ ទីនេះពិតជាសាកសមបំផុតសម្រាប់ការកម្សាន្តនាពេលរាត្រីបែបលក្ខណៈគ្រួសារ ជាក្រុមការងារ និងលក្ខណៈមិត្តភក្តិជាដើម។

ដើរផ្សារ
ផ្សារ