...

...

...
...

...

...

...

1.3K

រថយន្តធ្វើដំណើរ

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

25/07/2020

          ភ្ញៀវទេសចរណ៍អាចមកដល់ខេត្តកំពតតាមរយៈមធ្យោបាយធ្វើដំណើរមួយចំនួនដូចជា រថយន្ត រថភ្លើង ឬ ម៉ូតូតាមចំណូលចិត្តប្រកបដោយសុវត្ថិភាព។  បច្ចុប្បន្ននេះ ខេត្តកំពត មានការរីកចម្រើនជាខ្លាំង ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានធ្វើការពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញមកកាន់ខេត្តកំពត ឲ្យមានលក្ខណៈធំទូលាយជាងមុន និងមានភាពងាយស្រួលក្នុងការធ្វើដំណើរថែមទៀតផង។ ដូច្នេះហើយការធ្វើដំណើរមកកាន់ខេត្តកំពត ភាគច្រើនគឺជ្រើសរើសយករថយន្ត ធ្វើជាមធ្យោបាយ។  
 

ដោយសារតែទំនើបកម្ម មានការរីកចំរើនជាលំដាប់ មានរថយន្តជាច្រើនប្រភេទសម្រាប់បម្រើសេវាកម្មដឹកអ្នកដំណើរមកកាន់ខេត្តកំពត  ប្រកបដោយផាសុកភាព សុវត្ថិភាពខ្ពស់ ឆាប់រហ័ស​ និងសេវាកម្មល្អរួមមាន  ប្រភេទរថយន្តក្រុងមានដូចជា ក្រុមហ៊ុនវីរៈប៊ុនថាំ ក្រុមហ៊ុនភ្នំពេញសូរិយា ប្រភេទរថយន្តអិុចប្រេសរួមមានដូចជា គីមសេងអិុចប្រេស ឯករាជ្យអិុចប្រេស កំពតអិុចប្រេស ឡារីតាអិុចប្រេស និងប្រភេទតាក់ស៊ីមានដូចជា ពូណាក់តាក់ស៊ី ព្រមទាំងមានរថយន្តជាច្រើនទៀតសម្រាប់លោកអ្នកធ្វើការជ្រើសរើស។ 
 

ជាទូទៅ រថយន្តចេញដំណើរនៅចន្លោះម៉ោង 7:00 AM ទៅ 8:00 AM។ 
រីឯតម្លៃសំបុត្ររថយន្ត EXPRESS VIP វិញ ជាធម្មតា 6$ ក្នុងម្នាក់ បើយើងធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពត ។ ដើម្បីភាពងាយស្រួល លោកអ្នកអាចធ្វើការទំនាក់ទំនងទិញសំបុត្ររថយន្តធ្វើដំណើរតាមរយៈក្រុមការងារ Visit Kampot បាន។

អត្ថបទដោយ៖ ប៉ង់ ណារិទ្ធទិត្យា

សំបុត្រ