ជិះម៉ូតូកង់បីឥណ្ឌា

ម៉ូតូកង់បីឥណ្ឌា គឺជាមធ្យោបាយធ្វើដំណើរមួយប្រភេទដែលលោកអ្នកអាចហៅជិះបានតាមរយៈកម្មវិធី (app) នៅលើទូរស័ព្ទដៃរបស់លោកអ្នក ឬអាចហៅផ្ទាល់ក៏បានដែរ មានដូចជា Passapp និង Grab ជាដើម។ ម៉ូតូកង់បីឥណ្ឌាមួយអាចផ្ទុកមនុស្សបានជាមធ្យម 3 នាក់។ ភ្ញៀវទេសចរដែលមកលេងខេត្តកំពតភាគច្រើនចូលចិត្តជិះម៉ូតូកង់បីឥណ្ឌានៅពេលដែលពួកគេចេញពីកន្លែងស្នាក់នៅទៅកាន់ភោជនីយដ្ឋាន ផ្សារ និងកន្លែងផ្សេងៗទៀតដែលស្ថិតនៅក្នុងក្រុងកំពត ហើយក៏មានភ្ញៀវទេសចរមួយចំនួនហៅម៉ូតូកង់បីឥណ្ឌាជិះកំសាន្តដើម្បីលំហែកាយនៅតាមរមណីយដ្ឋានមួយចំនួនផងដែរ ព្រោះវាផ្តល់នូវភាពងាយស្រួល តម្លៃសមរម្យ និងជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយក្នុងពេលបច្ចុប្បន្ន។
ចំពោះតម្លៃក្នុងការជិះម៉ូតូកង់បីឥណ្ឌានេះវិញគឺក្នុងមួយគីឡូម៉ែត្រត្រឹមតែ 1200 រៀលតែប៉ុណ្ណោះ។ សម្រាប់លោកអ្នកដែលមានបំណងចង់ជិះម៉ូតូកង់បីឥណ្ឌាទៅកាន់រមណីយដ្ឋាន ឬទៅកាន់ទីកន្លែងផ្សេងៗក្នុងក្រុងកំពតអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារ Visit Kampot បាន។
អត្ថបទដោយ៖ ប៉ង់ ណារិទ្ធទិត្យា
