ការជិះពោងរអិលបណ្ដែតទឹក

តើបងប្អូនកំពុងតែស្វែងរកសកម្មភាពសប្បាយៗនៅក្នុងខេត្តកំពតមែនទេ? នោះបងប្អូនអាចមកជិះពោងរអិលបណ្ដែតទឹកដែលអាចស្វែងរកការកម្សាន្តប្រភេទនេះនៅតាមតំបន់រមណីយដ្ឋានមួយចំនួនតូច ដែលស្ថិតនៅជាប់ដងព្រែកកំពតបាន។
ការជិះពោងរអិលបណ្ដែតទឹក (Floating dock) គឺជាសកម្មភាពកម្សាន្តដ៏ពេញនិយមមួយនៅក្នុងខេត្តកំពត ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ ដែលមកលេងនៅខេត្តកំពត ជាពិសេសប្រជាជនក្នុងតំបន់នេះផ្ទាល់តែម្តង។ វាជាការកម្សាន្ដដ៏សប្បាយ និងប្លែកអារម្មណ៍មួយនៅលើដងព្រែកកំពតដែលគេបានរៀបចំពោងដ៏ធំមានរូបរាងដូចជាទោងរអិល និងរាងប្លែកៗជាច្រើនទៀតដែលយើងអាចរអិល លោតហក់លេងយ៉ាងសប្បាយរីករាយ។ ការជិះពោងរអិលបណ្ដែតទឹកពិតជា ស័ក្ដិសមបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងលេងទឹកកម្សាន្ដព្រោះវាមិនត្រឹមតែបានលេងទឹកទេ ប៉ុន្តែថែមទាំងបានលេងពោងរអិលនៅលើទឹកដ៏សប្បាយរីករាយ និងប្លែកអារម្មណ៍ថែមមួយកម្រិតទៀត។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់សាកល្បងជិះពោងរអិលបណ្តែតទឹក អាចធ្វើការទំនាក់ទំនងទិញសំបុត្រពីក្រុមការងារ Visti Kampot បាន។
អត្ថបទដោយ៖ ប៉ង់ ណារិទ្ធទិត្យា






